ស.ស.យ.ក-តាកែវ ចំនួន១៣នាក់ បានចូលរួមក្នុងពិធីជួបជុំអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២២ សីហា ២០១៦
ស.ស.យ.ក-តាកែវ ចំនួន១៣នាក់ បានចូលរួមក្នុងពិធីជួបជុំអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២២ សីហា ២០១៦ នៅសាលសន្នីសីទ សម្ដេចអគ្គមហាសេនាបតីតេជោ ក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ ឬ ITC).
ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងពិធីនេះដែរ ឯកឧត្តមគណអធិបតី បានណែនាំអំពីដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទោសវិន័យរបស់បេក្ខជន អនុរក្ស និងអ្នកសង្កេតការណ៍ ដំណើរការសង្កេតការណ៍ បទបញ្ញត្តិរបស់អ្នកសង្កេតការណ៍ ដើម្បីបង្កើតប្រសិទ្ធភាពនៃការប្រឡងឱ្យកាន់តែល្អប្រសើរ និងគាំទ្រគោលការណ៍ អ្នកចេះ គឺជាប់ ក្នុងគោលបំណងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ លើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដែលជាសសរស្ដម្ភយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍយុវជន។