យុវជន រួមចំណែកក្នុងការងារសង្គម!

យុវជន រួមចំណែកក្នុងការងារសង្គម!
អ្នកមីង ម៉ី សើ អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយទីទាល់ក្រ មានកូនប្រុសឈ្មោះ ធី ចក់ អាយុ១៩ឆ្នាំ មានជំងឺប្រចាំកាយ ខ្វះឈាម ធ្លាក់ឈាម និងដាច់សសៃឈាម ដែលរស់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស.ស.យ.ក. ស្រុកអង្គរបូរី ចំនួន០៧នាក់ បាននាំយកនូវពាងទឹកចំនួន០១ អំណោយលោក ជា សម្បត្តិ អនុប្រធាន ស.ស.យ.ក. ស្រុកអង្គរបូរី និងកង់ចំនួន០១គ្រឿង អំណោយរបស់លោក នន់ រស្មី សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ធ្វើការប្រគល់ជូនដល់គ្រួសារអ្នកមីង ព្រមទាំងបានជួយសម្រួលក្នុងការធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនដល់អ្នកមីងផងដែរ៕