ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន១០០នាក់ បានចូលរួមក្នុងពិធីសម្ពោធរបង ក្លោងទ្វារ និងផ្លូវបេតុង ក្នុងវត្តសំរោងពន្លៃ
ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន១០០នាក់ បានចូលរួមក្នុងពិធីសម្ពោធរបង ក្លោងទ្វារ និងផ្លូវបេតុង ក្នុងវត្តសំរោងពន្លៃ ស្ថិតនៅឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សានិងអភិបាលក្រុង-ស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ តាជីយាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ២.៨៤៩អង្គនាក់៕