ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលបានអប់រំផ្លូវចិត្តរបស់មនុស្ស ឱ្យប្រព្រឹត្តនូវអំពើល្អ និងអំពើជាកុសល
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលបានអប់រំផ្លូវចិត្តរបស់មនុស្ស ឱ្យប្រព្រឹត្តនូវអំពើល្អ និងអំពើជាកុសល។ ដោយមើលឃើញនូវព្រះគុណដ៏ថ្លៃថ្លានេះ នៅថ្ងៃសុក្រ ៤រោច ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ស.ស.យ.ក. ស្រុកកោះអណ្ដែត ខេត្តតាកែវ បានមូលមតិគ្នាជាឯកច្ឆន្ទនាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធកាសប៉ោ ដែលស្ថិតនៅភូមិព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ៕