ជាមិត្តភក្តិ ជាបងប្អូន នៅក្នុងមហាគ្រួសារ ស.ស.យ.ក យើងតែងតែយកចិត្តទុកដាក់ចំពោះគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ក្នុងនាមជាយុវជន!

ជាមិត្តភក្តិ ជាបងប្អូន នៅក្នុងមហាគ្រួសារ ស.ស.យ.ក យើងតែងតែយកចិត្តទុកដាក់ចំពោះគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ក្នុងនាមជាយុវជន!
កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន១០នាក់ បានចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវថវិកាចំនួន ១៤០.០០០៛ (មួយរយសែសិបពាន់រៀល) ជូនដល់យុវជន យន់ សុជាតិ សមាជិក ស.ស.យ.ក.ស្រុកអង្គរបូរី ដែលបានជួបនូវគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ៕