ស.ស.យ.ក. ស្រុកទ្រាំង ​ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងជំនួយការភូមិ បានចុះជួយសាងសង់ផ្ទះមួយខ្នងជូនដល់លោកយាយ នូ អ៊ួង អាយុ៦៧ឆ្នាំ ជាទុរគតជន

ស.ស.យ.ក. ស្រុកទ្រាំងចំនួន ២០នាក់ ស្រី ០៩នាក់ ក្រោមការដឹកនាំដោយ លោក អ៊ុំ ចំរើន អភិបាលរងស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងជំនួយការភូមិ បានចុះជួយសាងសង់ផ្ទះមួយខ្នងជូនដល់លោកយាយ នូ អ៊ួង អាយុ៦៧ឆ្នាំ ជាទុរគតជន រស់នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដែលផ្ទះរបស់លោកយាយត្រូវបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ ការចំណាយក្នុងការសាងសង់នេះគឺទទួលបានការឧបត្ថម្ភពីសំណាក់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ៕