សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីចិត្ត ជូនចំពោះ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ

យើងខ្ញុំទាំងអស់គ្នា ជាយុវជន ស.ស.យ.ក. ខេត្តតាកែវ សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីចិត្ត ជូនចំពោះ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ក្នុងឱកាសដែលលោកប្រធានទទួលបាននូវការបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) អាណត្តិទី២ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។ ឆ្លងកាត់ការដឹកនាំនៅក្នុងអាណត្តិទី១កន្លងមក សហព័ន្ធស្រូវអង្ករកម្ពុជាបាននឹងកំពុងដំណើរការយ៉ាងរលូនគួរជាទីមោទន:។ នេះជាទឡ្ហីករណ៍យ៉ាងសំខាន់ដែលជម្រុញឱ្យសមាជិកទាំងអស់បោះឆ្នោតគាំទ្របន្តធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជាលើកទី២។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ លោកប្រធាន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខមាលភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាវាងវៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា មានភាពរីកចម្រើន ដើម្បីឱ្យការនាំចេញនូវស្រូវអង្កររបស់កម្ពុជាមានការកើនឡើងកាន់តែច្រើនទ្វេដង៕