កម្លាំងចិត្ត ភាពស្និទ្ធស្នាល និងភាពកក់ក្តៅគឺជាអ្វីដែលកុមារកំព្រាត្រូវការបំផុត!
កម្លាំងចិត្ត ភាពស្និទ្ធស្នាល និងភាពកក់ក្តៅគឺជាអ្វីដែលកុមារកំព្រាត្រូវការបំផុត!
នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជ្យបណ្ឌិតសភាកម្ពុជា បានរៀបចំកម្មវិធីសាកសួរសុខទុក្ខ និងចែកអំណោយមួយចំនួនមានដូចជា៖ សម្ភារសិក្សា សម្ភារប្រើប្រាស់ សម្ភារកីឡា និងគ្រឿងសម្រាប់បរិភោគ ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ជា មុនីឬទ្ធិ នាយកវិទ្យាស្ថានខុងជឺ នៃរាជ្យបណ្ឌិតសភាកម្ពុជា លោកស្រី ហុង រចនា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ទ្រី មករា ប្រធានកិច្ចការផ្ទៃក្នុង នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ លោក ស៊យ ស៊ីអ៊ី តំណាងភាគីចិន លោក ឈាន យានកាង ប្រធានបណ្ណាគារស៊ីញជឺ លោក អ៊ូច សុវណ្ណ ប្រធានមណ្ឌលកុមារកំព្រាខេត្តតាកែវ ក្នុងគោលបំណងផ្តល់នូវសេចក្តីអាណិតស្រឡាញ់ក្នុងនាមជាបងប្អូនដោយគ្មានភាពរើសអើង ឬប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ព្រមទាំងបានលើកទឹកចិត្តប្អូនៗឱ្យមានការតស៊ូព្យាយាមសិក្សារៀនសូត្រដើម្បីអនាគតទៅថ្ងៃមុខ ទោះបីជាប្អូនៗពុំមានម្តាយឪពុកបង្កើតដូចអ្នកដទៃក៏ពិតមែន តែប្អូនៗនៅមានម៉ែដោះ និងមានពួកបងៗសម្រាប់ផ្តល់នូវកម្លាំងចិត្តដល់ប្អូនៗ។