ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បានចូលរួមក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា នៅវត្តប្រាសាទនាងខ្មៅ
ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ ចំនួន ៥០នាក់ ស្រី ១៨នាក់ បានចូលរួមក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា នៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៏ខ្ពងខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ តាជី យាយជី យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ១.២០០អង្គនាក់៕