ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមទទួលអំណោយដ៏ថ្លៃថ្លាពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមទទួលអំណោយដ៏ថ្លៃថ្លាពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។ កម្មវិធីនេះបានរៀបចំឡើងនៅសាលាខេត្តតាកែវ ក្រោមអធិបតីភាពលោក អ៊ុន វណ្ណា អភិបាលរងខេត្ត។
អំណោយដែលទទួលបានរួមមាន៖
-កុំព្យូទ័រយួរដៃ ០១គ្រឿង និងកុំព្យូទ័រលើតុ ០១គ្រឿង ប្រគល់ជូន ស.ស.យ.ក. ស្រុកព្រៃកប្បាស។
-កុំព្យូទ័រយួរដៃ ០១គ្រឿង និងកុំព្យូទ័រលើតុ ០១គ្រឿង ប្រគល់ជូន ស.ស.យ.ក. ស្រុកកោះអណ្តែត។
- កុំព្យូទ័រយួរដៃ ០១គ្រឿង ប្រគល់ជូន អនុវិទ្យាល័យបានកាម។
-ដោយឡែកលោកអ៊ំ ទូច ដុស អាយុ៦៦ឆ្នាំ ជាជនពិការ ដែលមានទីលំនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានរទេះជនពិការចំនួន ០១គ្រឿង និងថវិកាមួយចំនួនដើម្បីសម្រួលដល់ការធ្វើដំណើរ៕