សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ បានចូលរួមដាំនិងដាក់ស៊ុមកូនឈើគគីរចំនួន ៦០០ដើម តាមផ្លូវចូលវត្តដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ ចំនួន ១០នាក់ ស្រី ០៤នាក់ បានចូលរួមដាំនិងដាក់ស៊ុមកូនឈើគគីរចំនួន ៦០០ដើម តាមផ្លូវចូលវត្តដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ក្នុងចម្ងាយដីប្រមាណ ១.៨០០ម៉ែត្រ ដែលជាអំណោយឧបត្ថម្ភរបស់ លោក យ៉ាង ពៅ និងក្រុមអតីតសិស្សវិទ្យាល័យ សុខ អាន ថ្នល់បំបែក។ កម្មវិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ លោកអាចារ្យគណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអនុវិទ្យាល័យ សុខ អាន ប្រាំបីមុំ សាលាបឋមសិក្សាដំណាក់រាជា និងប្រជាពលរដ្ឋចំណុះជើងវត្ត សរុបប្រមាណ ៣៥០នាក់។