ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ បានចូលរួមសម្របសម្រួលក្នុងការចែកអំណោយជូនដល់គ្រួសារចំនួន ៨៦ មកពីឃុំចំនួន០៨ ក្នុងស្រុកបាទី ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់
ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ បានចូលរួមសម្របសម្រួលក្នុងការចែកអំណោយជូនដល់គ្រួសារចំនួន ៨៦ មកពីឃុំចំនួន០៨ ក្នុងស្រុកបាទី ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ កម្មវិធីនេះប្រារព្ធធ្វើនៅវត្តចំប៉ីមុន្នីរតនារាម ស្ថិតនៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារថ្នាក់ជាតិចុះស្រុកបាទី គណៈអភិបាលស្រុក មេឃុំ កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិុ។ អំណោយដែលបានប្រគល់ជូនដល់គ្រួសារទាំង៨៦រួមមាន៖ អង្ករ=២៥គីឡូក្រាម, តង់=០១, កន្ទេល=០២, មុង=០១, ភួយ=០១, សារុង=០១, ក្រមា=០១ និងថវិកាចំនួន ៥០.០០០៛ (ហាសិបពាន់រៀល)
ក្នុងនោះគ្រួសារទាំង១២ ដែលរលំផ្ទះទាំងស្រុងទទួលបានការឧបត្ថម្ភថវិកាបន្ថែមចំនួន ២០០.០០០៛ (ពីររយពាន់រៀល)។