សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោង ខេត្តតាកែវចំនួន១៥នាក់ ស្រី ០៧នាក់បានចូលរួមក្នុងការសម្របសម្រួលការចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោង ខេត្តតាកែវចំនួន១៥នាក់ ស្រី ០៧នាក់បានចូលរួមក្នុងការសម្របសម្រួលការចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិដក់ពរ និងភូមិកណ្ដាលស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវចំនួន១៧គ្រួសារ។ កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាពឯឧត្ដមបណ្ឌិត ម៉ុក ម៉ារ៉េត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោង ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រីសមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានស្រុកសំរោង និងអាជ្ញាធរមូលដ្ឋាន។ អំណោយក្នុងមួយ គ្រួសារៗទទួលបាន៖
១.គ្រួសារដែលខូចខាតទាំងស្រុងចំនួន៦គ្រួសារទទួលបាន៖
- តង់០១
-មី២កេះ
-ទឹកត្រី០២យួរ
-ទឹកសុីអីុវ ០២យួរ
-ត្រីខ១យួរ
-អង្ក៧៥គីឡូក្រាម
-ថវិកា២០០,០០០៛ក្នុង១គ្រួសារ
២.ផលប៉ះពាល់ធ្នន់ធ្ងរ៤គ្រួសារទទួលបាន សម្ភារៈដូចគ្នា និងថវិកា១០០,០០០៛
៣.ផលប៉ះពាល់តិចតួច៧គ្រួសារទទួលបាន សម្ភារៈដូចគ្នា និងថវិកា៨០,០០០៛ផងដែរ។