សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ ​បាននាំយកនូវស័ង្កសីចំនួន១០សន្លឹក ​ចូលរួមជាមួយព្រះចៅអធិការវត្ត តេជោសិទ្ធារាម បានហ្លួង ជួយសាងសង់ផ្ទះមួយខ្នងជូនដល់លោកពូ កង ធឿន ជាបុរសពោះម៉ាយក្រីក្រ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន១២នាក់ ស្រី០៥នាក់ បាននាំយកនូវស័ង្កសីចំនួន១០សន្លឹក ដែលជាអំណោយរបស់លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពជា ខេត្តតាកែវ ចូលរួមជាមួយព្រះចៅអធិការវត្ត តេជោសិទ្ធារាម បានហ្លួង ជួយសាងសង់ផ្ទះមួយខ្នងជូនដល់លោកពូ កង ធឿន ជាបុរសពោះម៉ាយក្រីក្រ មានជងឺគ មិនអាចនិយាយបាន និងមានកូនចំនួន ០៤នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយផ្ទះលោកពូមានស្ថានភាពទ្រុឌទ្រោមពិបាកស្នាក់អាស្រ័យ ។