ក្តីស្រឡាញ់គឺជាកាដូដ៏សំខាន់បំផុតសម្រាប់ប្អូនៗកុមារទាំងអស់!

ក្តីស្រឡាញ់គឺជាកាដូដ៏សំខាន់បំផុតសម្រាប់ប្អូនៗកុមារទាំងអស់!
ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែប្រារព្ធកម្មវិធីអបអរសាទរ ទិវាកុមារអន្តរជាតិ និងបុណ្យខួបកំណើតរួម ដល់កុមារអង្គការផ្ទះបាយកុមារ ដែលឆ្នាំនេះ មានចំនួន៥០០នាក់។
ស.ស.យ.ក. ក៏សូមអរគុណដល់យុវជនស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា ថ្ងៃឈប់សម្រាកនេះ ដើម្បីចែករំលែកក្តីស្រលាញ់ទៅដល់ប្អូនៗកុមារ ថែមទាំងផ្តល់ក្តីសង្ឃឹម និងកម្លាំងចិត្តដល់ពួកគេ។
សូមចូលរួមទាំងអស់គ្នា ដើម្បីកុមារកម្ពុជា និងអនាគតកម្ពុជា!