សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ស្រុកព្រៃកប្បាស បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ស្រុកព្រៃកប្បាស បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ០១-មិថុនា-២០១៦ ក្រោមប្រធានបទ៖ «រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន» ក្រោមអត្ថន័យចង់បញ្ជាក់ថា កុមារគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ព្រោះថាកុមារគឺងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើគ្មានការយកចិត្តទុកដាក់ចូលរួមសហការ និងការពារពីយើងទាំងអស់គ្នា។ យើងត្រូវបន្តចូលរួមលើកស្ទួយសិទ្ធិកុមារ និងលុបបំបាត់អំពើហិង្សា និងអំពើជួញដូរគ្រប់ប្រភេទ រួមទាំងការជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្មលើពលកម្មកុមារគ្រប់រូបភាព។ កម្មវិធីនេះមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមការងារចុះមូលដ្ឋានឃុំស្នោ មន្ទីរអប់រំយុវជន និងកីឡាខេត្ត សមាជិក ស.ស.យ.ក. ខេត្ត ស្រុក អាជ្ញាធរ ឃុំ ភូមិ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង ១.២០០នាក់ និងមានការចែកជូនសៀវភៅ និងសម្ភារសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សផងដែរ។
ដោយឡែកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ស្រុកបាទី ចំនួន១៥នាក់ ក៏បានចូលរួមក្នុងខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ០១-មិថុនា-២០១៦ ដែលប្រារព្ធធ្វើនៅ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដោយមានការចូលរួមពីសំណាក់លោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស។