ស.ស.យ.ក. ខេត្តតាកែវ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា ដើម្បីបើកវគ្គបង្រៀនបំប៉ន ជូនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ស.ស.យ.ក. ខេត្តតាកែវ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា ដើម្បីបើកវគ្គបង្រៀនបំប៉ន ជូនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៥-២០១៦ នៅតាមបណ្តាវិទ្យាល័យមួយចំនួនក្នុងខេត្តតាកែវ ដោយបង្រៀននូវមុខវិជ្ជាចំនួន ០៦រួមមាន៖ អក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា និងភាសាអង់គ្លេស។ ពេលនេះវិទ្យាល័យចំនួន ០៤គឺៈ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី, វិទ្យាល័យ សុខ អាន ត្រាំខ្នារ, វិទ្យាល័យ១មិថុនា និងវិទ្យាល័យឈើទាលជ្រុំ ក្នុងស្រុកបាទី បានចាប់ផ្តើមថ្នាក់បង្រៀនបំប៉ននេះ ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦។ ដោយឡែកវិទ្យាល័យផ្សេងៗទៀតនៅតាមបណ្តាក្រុងស្រុកនានាក្នុងខេត្តតាកែវ នឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ។