សមាជិក សមាជិកា ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ ចំនួន៣០នាក់ បានចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុង និងរបងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃជា
សមាជិក សមាជិកា ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ ចំនួន៣០នាក់ បានចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុង និងរបងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃជា ស្ថិតនៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ អភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ តាជី យាយជី យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២.៤០០ អង្គនាក់។