សមាជិក សមាជិក ស.ស.យ.ក. ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ៣០នាក់ បានចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានានៅ វត្តលឹមពូលសាមគ្យារាម
សមាជិក សមាជិក ស.ស.យ.ក. ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ៣០នាក់ បានចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានានៅ វត្តលឹមពូលសាមគ្យារាម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក គណៈអភិបាលក្រុង/ស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនខ៤ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាជី យាយជី និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២០០០អង្គ នាក់។