ស.ស.យ.ក. ខេត្តតាកែវ បាននិមន្តព្រះសង្ឃចំនួន០២អង្គ សូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ស.ស.យ.ក. ខេត្តតាកែវ បាននិមន្តព្រះសង្ឃចំនួន០២អង្គ សូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ក៏ដូចជាលើករាសីដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកា ទាំងអស់ ជាពិសេសសមាជិក-សមាជិកាដែលនឹងត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទឹកដីខេត្តសៀមរាបចាប់ពីថ្ងៃទី ១១-១៨ ខែមេសា ឆ្នាំ២០១៦។