ស.ស.យ.ក ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ១០នាក់ បានចូលរួមជួយសាងសង់ផ្ទះ ០១ខ្នង សម្រាប់គ្រួសារក្រីក្រគ្មានទីជំរក
ស.ស.យ.ក ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ១០នាក់ បានចូលរួមជួយសាងសង់ផ្ទះ ០១ខ្នង ទំហំ ៤ម x ៥ម ជូនក្រុមគ្រួសារអ៊ុំស្រី សូ រឿន ដែលជាគ្រួសារក្រីក្រគ្មានទីជំរក នៅក្នុងភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្រោមការដឹកនាំរបស់ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ព្រមទាំងមានការចូលរួមពី យុវជនកាកបាទក្រហម និងកងកម្លាំងប្រជាការពារភូមិ។ ថវិកា និងសម្ភារសម្រាប់សាងសង់បានមកពីៈ
-សាខាកាកបាទក្រហមកម្ពុជាខេត្ត សង្កសី ៥០សន្លឹក
-ឯកឧត្តម លុយ ចាន់ ណា ៣០០,០០០រៀល
-សាលាក្រុងដូនកែវ ២០០,០០០រៀល
-សាលាសង្កាត់ ២០០,០០០រៀល
-សប្បុរសជននានា ១៥០ ០០០រៀល