នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានរៀបចំកម្មវិធីល្បែងប្រជាប្រិយខ្មែរ
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានរៀបចំកម្មវិធីល្បែងប្រជាប្រិយខ្មែរ ដោយមានការចូលរួមពី ស.ស.យ.ក. ខេត្តតាកែវ វិស័យសុខាភិបាល និស្សិតពេទ្យមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យឡាយហ្វ សរុបប្រមាណ១៥០នាក់។ ការលេងកំសាន្តនូវល្បែងប្រជាប្រិយខ្មែរនាពេលនេះ ក្នុងគោលបំណងលើកតម្កើងនូវវប្បធម៌ប្រពៃណីខ្មែរ ក៏ដូចជាបង្កើននូវចំណងមិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នា ប្រកបដោយភាពស្និទ្ធស្នាលក្នុងនាមជាបងប្អូន។