យុវជនស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន២៤នាក់ ស្រី១១នាក់ បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសិក្សាចំនួន០១ខ្នង កម្ពស់២ជាន់
យុវជនស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន២៤នាក់ ស្រី១១នាក់ បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសិក្សាចំនួន០១ខ្នង កម្ពស់២ជាន់ ស្មើនឹង ០៤បន្ទប់ នៅសាលាបឋមសិក្សាអង្គរបូរី ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលជាអំណោយរបស់ ឯកឧត្តម ឆាយ គឹម និងលោកជំទាវ ស្រី រិទ្ធីយ៉ា ក្រោមអធិបតីភាព ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។