ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន១៤នាក់ ស្រី០២នាក់ បាននាំយកនូវស័ង្កសីចំនួន ១៥សន្លឹក ដើម្បីជួយសាងសង់ផ្ទះមួយខ្នង
ដោយមើលឃើញពីភាពខ្វះខាតនូវទីជម្រកសម្រាប់ជ្រកកោន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន១៤នាក់ ស្រី០២នាក់ បាននាំយកនូវស័ង្កសីចំនួន ១៥សន្លឹក ដើម្បីជួយសាងសង់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រx៥ម៉ែត្រ ជូនដល់គ្រួសារលោក នី ទុំ អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ សម្រាប់ការចំណាយក្នុងការសាងសង់បានមកពី៖
-ឯកឧត្តម កៅ ឆែ ថវិកា=១៥០.០០០៛
-អាជ្ញាធរឃុំគោកធ្លក ឧបត្ថម្ភឈើសម្រាប់សាងសង់។