ក្រុមសិល្បៈបុរាណ ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមសម្តែង ចាប៉ីដងវែង អបអរសាទរទិវាវប្បធម៌ កម្ពុជា-ចិន លើកទី៦
ក្រុមសិល្បៈបុរាណ ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមសម្តែង ចាប៉ីដងវែង អបអរសាទរទិវាវប្បធម៌ កម្ពុជា-ចិន លើកទី៦ ក្រោមប្រធានបទ ល្បែងព្រ័ត្រ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានការិយាល័យវប្បធម៌ របស់ស្ថានទូតចិន ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បញ្ជាការដ្ឋានកងរថក្រោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្ទះវប្បធម៌ចិន និងបណ្ណាគារស៊ីនជឺ សរុបចំនួនប្រមាណជាង ២០០នាក់។