យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវចំនួន ១២០នាក់ធ្វើការជួបជុំគ្នាជាលើកដំបូងដើម្បីត្រៀមលក្ខណៈដើម្បីចូលរួមក្នុងមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្
ជាមួយទឹកចិត្តរីករាយ និងឆន្ទះមុះមុតក្នុងនាមជាយុវជនដែលមានកាតព្វកិច្ចក្នុងការចូលរួមលើកស្ទួយវប្បធម៌ និងកិត្តិនាមរបស់ប្រទេសជាតិ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវចំនួន ១២០នាក់ធ្វើការជួបជុំគ្នាជាលើកដំបូងដើម្បីត្រៀមលក្ខណៈដើម្បីចូលរួមក្នុងមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រមទាំងហាត់សមនូវល្បែងប្រជាប្រិយខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ហេង សុខគង់ ប្រធានក្រុមល្បែងប្រជាប្រិយខ្មែរនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក ហេង សុគន្ធ លេខាធិការនៃលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាព្រឹត្តិការណ៍ដ៏ធំមួយដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសគឺលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរឱ្យកាន់តែល្បីរន្ទឺលើសកលលោកបន្ថែមទៀត។ យុវជនទាំងអស់ដែលនិងចូលរួមក្នុងព្រឹត្តការណ៍នេះបានប្តេជ្ញាចិត្តយ៉ាងមុះមុតថានឹងធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងធំធេងដូចបណ្តាឆ្នាំមុនៗទៀត។