ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ ចំនួន ៣១នាក់ បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឫសសីមាព្រះវិហារវត្តដីក្រហម

ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ ចំនួន ៣១នាក់ បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឫសសីមាព្រះវិហារវត្តដីក្រហម ស្ថិតក្នុងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ អគ្គមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តមសហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបាទី ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ២៨០០នាក់។