សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន៣០នាក់ បានចូលរួមក្នុងពិធីសម្អាតបរិស្ថាននៅក្នុងក្រុងដូនកែវ

សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន៣០នាក់ បានចូលរួមក្នុងពិធីសម្អាតបរិស្ថាននៅក្នុងក្រុងដូនកែវ និងអបអរសាទរក្នុងទិវាជាតិទីក្រុងស្អាតលើកទី៤ ក្រោមប្រធានបទ “ ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន ” ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីលើកតម្កើងសោភ័ណភាពបរិស្ថាន អនាម័យនៅក្នុងក្រុង និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។