ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បានចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសាលារៀនមួយខ្នង

ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បានចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសាលារៀនមួយខ្នង មានកម្ពស់ ៣ជាន់ ស្មើនឹង១៥បន្ទប់ នៅវត្តខ្សាច់ស ស្ថិតនៅឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដោយបានការអញ្ជើញចូលរូមជាអធិបតីដោយ ឯកឧត្តម ម៉ុក ម៉ារេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំរោង ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។