សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីផ្លាស់ប្តូរវប្បធម៌ និងប្រពៃណី កម្ពជា-ចិន
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីផ្លាស់ប្តូរវប្បធម៌ និងប្រពៃណី កម្ពជា-ចិន ក្រោមប្រធានបទ ការស្វែងយល់អំពី ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅស្នាក់ការ ស.ស.យ.ក. ខេត្តតាកែវ ក្រោមអធិបតីភាព លោក អ៊ូច ភា អភិបាលរងខេត្ត ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហេង សុគន្ធ ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសំណាក់ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងដូនកែវ ក្រុមការងារវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ និងសិស្សថ្នាក់ភាសាចិន របស់ ស.ស.យ.ក. ខេត្តតាកែវ។ ក្នុងកម្មវិធីនេះ មានការធ្វើបទបង្ហាញស្តីពីទំនៀមទំលាប់ទាក់ទងនឹងពិធីបុណ្យចូលឆ្នាំ របស់ប្រទេសទាំងពីរ កម្ពុជា-ចិន កម្មវិធីសម្តែងសិល្បៈផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ការដាក់តាំងពិព័រណ៍នំតំណាងឱ្យប្រទេសទាំងពីរ និងរូបភាពទាក់ទងនឹងទំនៀមទំលាប់ប្រពៃណីរបស់ប្រទេសទាំងពីរផងដែរ។