ក្រុមកីឡាប៉េតង់ ស.ស.យ.ក-តាកែវ បានទទួលជ័យលាភីលេខ១

ក្រុមកីឡាប៉េតង់ ស.ស.យ.ក-តាកែវ បានទទួលជ័យលាភីលេខ១ វិញ្ញាសា២ទល់នឹង២ ផ្នែកបុរស ក្នុងការប្រកួតកីឡាប៉េតង់ពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ អបអរសាទរ ទិវាជ័យជម្នះ ៧មករា (៧/មករា/១៩៧៩-៧/មករា/២០១៦) នៅខេត្តតាកែវ។
ក្នុងការប្រកួតនេះ ស.ស.យ.ក-តាកែវ បានចូលរួមចំនួន ០៤ក្រុម ក្នុងវិញ្ញាសាដូចខាងក្រោម៖
-១ទល់នឹង១ អាយុក្រោម ១៧ឆ្នាំ ផ្នែកបុរស: បានចូលរួមចំនួន ០២ក្រុម ក្នុងចំណោម ២១ក្រុម។
-២ទល់នឹង២ លក្ខណៈមហាជន ផ្នែកបុរស: បានចូលរួមចំនួន ០២ក្រុម ក្នុងចំណោម ២៣ក្រុម។
ដោយកីឡាករ ឯក ណារ័ត្ន និងកីឡាករ ចាន់ សោភ័ណ្ឌ ស្ថិតក្នុងក្រុមស.ស.យ.ក-តាកែវ២ ប្រកួតលក្ខណ:មហាជន ២ទល់នឹង២ បានទទួលជ័យលាភីលេខ១ ក្រោយពីបានយកឈ្នះចំនួន ៦ប្រកួតជាប់ៗគ្នា គឺប្រកួតឈ្នះក្រុមកីឡាប៉េតង់ ស្រុកសំរោង, សាលាដំបូងខេត្ត, ស.ស.យ.ក.១, សាលាស្រុកសំរោង, សាលាខេត្តតាកែវ និងការិ.អយក ក្រុងដូនកែវ។