ពិធីបូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី២

ពិធីបូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី២
សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន ១០នាក់ ស្រីចំនួន ០៣នាក់ បានចូលរួមក្នុង ពិធីបូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី២ ដែលប្រារព្ធធ្វើនៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគសាលា ស្ថិតនៅភូមិពីរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត លោក យស ណាស៊ី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន/អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្តក្រុមប្រឹក្សាស្រុក/ក្រុង ក្រុមប្រឹក្សាឃុំ/សង្កាត់ មន្ត្រីរាជការ យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា។