ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន១៥០នាក់ បានរៀបចំកម្មវិធីសម្អាតបរិស្ថាន នៅក្នុងបរិវេណ វិទ្យាល័យភ្ញីមាស
ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន១៥០នាក់ បានរៀបចំកម្មវិធីសម្អាតបរិស្ថាន នៅក្នុងបរិវេណ វិទ្យាល័យភ្ញីមាស និងតាមដងផ្លូវចាប់ពីខាងមុខខ្លោងទ្វារ វត្តភ្ញីមាស ដល់ ខាងកើតផ្សារសៃវ៉ា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក អ៉ិត សារ អភិបាលស្រុកព្រៃកប្បាស អាជ្ញាធរស្រុក ប្រធានក្រុមប្រឹក្សាឃុំព្រៃផ្តៅ នាយក នាយករង វិទ្យាល័យភ្ញីមាស សមាជិកក្រុមប្រឹក្សាឃុំ យុវជនកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាយុវជន ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
កម្មវិធីនេះ បានប្រព្រឹត្តទៅដោយភាពរលូន ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ព្រមទាំងទទួលបាននូវការឧបត្ថម្ភជាទឹកសុទ្ធ ពីសំណាក់អាជីវករនៅតាមដងផ្លូវនោះទៀតផង។