«សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់»

សមាជិក-សមាជិកា ស.ស.យ.ក. ស្រុកគិរីវង់ ខេត្តតាកែវ ចំនួន២០នាក់ ស្រីចំនួន១៣នាក់ បានចូលរួមអបអរសាទរ មហាសន្និបាតលើកដំបូងដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង «សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់» ដែលប្រារព្ធធ្វើនៅសាលាស្រុកគិរីវង់ ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលក្រុង/ស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ លោកគ្រូ-អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងសិស្សានុសិស្ស។
សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់នេះ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយដល់លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាទូទាំងស្រុកគិរីវង់ ខេត្តតាកែវ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការជួយជំរុញប្រសិទ្ធភាពខ្ពស់នៃការបំពេញវិជ្ជាជីវៈ។