សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអបអរសាទរខួបលើកទី ៣៧ ថ្ងៃកំណើតរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអបអរសាទរខួបលើកទី ៣៧ ថ្ងៃកំណើតរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា (២/ធ្នូ/១៩៧៨ - ២/ធ្នូ/២០១៥) នៅស្នាក់ការ ស.ស.យ.ក-តាកែវ។
ថ្ងៃជាមួយគ្នានេះដែរ ស.ស.យ.ក-តាកែវ ក៏បានទទួលសៀវភៅចំនួន ១១១ក្បាល ពីវិទ្យាស្ថានខុងជឺ ដើម្បីដាក់តម្កល់នៅក្នុងបណ្ណាល័យ ស.ស.យ.ក-តាកែវ សម្រាប់បម្រើដល់ការអាន និងការសិក្សាស្រាវជ្រាវរបស់យុវជននៅក្នុងខេត្ត៕