ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាល ស្រុកអង្គរបូរី នាំយកអំណោយសប្បរសជនជូនដល់ប្រជាពលរដ្ឋមួយគ្រួសារដែលមានជីវភាពខ្វះខាត និងមានសមាជិកម្នាក់ឈ្មោះ ឌឿន អាយុ 29 ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរ

ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាល ស្រុកអង្គរបូរី នាំយកអំណោយសប្បរសជនជូនដល់ប្រជាពលរដ្ឋមួយគ្រួសារដែលមានជីវភាពខ្វះខាត   និងមានសមាជិកម្នាក់ឈ្មោះ ឌឿន អាយុ 29 ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរ និងកំពុងសម្រាករស់នៅភូមិទ្រង់ភូមិឃុំព្រៃផ្គាំ ស្រុកអង្គរបូរី។ អំណោយរួមមាន អង្គរ 75 គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ  ប្រេងឆា១ធុង ប៊ីចេង២កញ្ចប់  មី១កេស និងថវិកា ៥០៨.០០០រៀល។
ថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០