គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារីក្លាហាន
គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារីក្លាហានដែលបានបូជាជីវិតក្នុងបុព្វហេតុឯករាជ្យជាតិ នៅវិមានឯករាជ្យក្នុងឱកាសខួបទី៦២ នៃបុណ្យឯករាជ្យជាតិ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៥ ព្រមទាំងបានបន្តទៅក្រាបថ្វាយបង្គំ និងថ្វាយកម្រងផ្កានៅមុខព្រះបរមរូប ព្រះមហាវីរក្សត្រ ព្រះវររាជបីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋផងដែរ។
ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធកម្ពុជាទាំងអស់ ទូលព្រះបង្គុំយើងខ្ញុំ ជាកូនចៅជំនាន់ក្រោយចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃអង្គព្រះមហាវីរក្សត្រ សម្តេចឪ ក្នុងការទាមទារបាននូវឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។