មហាសន្និបាតសម្រេចប្តូរឈ្មោះ សមាគមយុវជនកម្ពុជា មកជា សហភាពសហព័ន្ធយុវជនកម្ពុជា

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាថ្ងៃគម្រប់ខួប០៣ឆ្នាំ ក្នុងមហាសន្និបាតលើកទី៣ របស់សមាគមយុវជនកម្ពុជា ហើយក៏ជាថ្ងៃដែលមហាសន្និបាតសម្រេចប្តូរឈ្មោះ សមាគមយុវជនកម្ពុជា មកជា សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងថ្ងៃរំលឹកខួប០៣ឆ្នាំនេះផងដែរ ស.ស.យ.ក-តាកែវ បានសហការរៀបចំកម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH ជាមួយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងគម្រោង Helping Hands នៃសហរដ្ឋអាមេរិក ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកកោះអណ្តែត ស្រុកបូរីជលសារ និងស្រុកគិរីវង់ ខេត្តតាកែវ រយៈពេល០៤ថ្ងៃ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។