ក្រុមការងារយុវជន ស.ស.យ.ក-តាកែវ ចំនួន១០នាក់ បានជួយសម្របសម្រួលក្នុងកម្មវិធីចែកអំណោយមណ្ឌលកុមារកំព្រាស្មោង
ក្រុមការងារយុវជន ស.ស.យ.ក-តាកែវ ចំនួន១០នាក់ បានជួយសម្របសម្រួលក្នុងកម្មវិធីចែកអំណោយមណ្ឌលកុមារកំព្រាស្មោង ស្ថិតនៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា អនុប្រធានគណៈស្នងការកាយរឹទ្ធិជាតិកម្ពុជា។
នាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍សំណេះសំណាលជាមួយប្អូនៗដែលជាកុមារកំព្រា ព្រមទាំងបានអប់រំផ្នែកអនាម័យលាងដៃមុននឹងញ៉ាំអាហារ បន្ទាប់មកក៏បានលែងល្បែងប្រជាប្រិយខ្មែរជាមួយប្អូនៗកុមារកំព្រា ប្រកបដោយភាពរីករាយ ស្និទ្ធស្នាលជាទីបំផុត។ អំណោយទាំងនោះរួមមាន៖ សាប៊ូ ០៥បាវ, មី ២០កេស, ទឹកស៊ីអ៊ីវ ០៤យួរ, ទឹកត្រី ០៤យួរ, ស្ករស ១០គី.ក្រ, ប៊ីចេង ០៥គី.ក្រ, នំ ០៣បេ, ថ្នាំពេទ្យ ០៤ប្រអប់, សម្លៀកបំពាក់ ០១ថង់ធំ, សម្ភារសិក្សា និងឧបត្ថម្ភជាថវិកាមួយចំនួនជូនដល់ប្រធានមណ្ឌលចំនួន ០១នាក់, អ្នកថែទាំចំនួន ០៣នាក់ និងកុមារកំព្រាចំនួន ៣៦នាក់។