ក្រុមការងារយុវជន ស.ស.យ.ក-តាកែវ ស្រុកត្រាំកក់ ចំនួន១៥នាក់ បានជួយសម្របសម្រួលក្នុងកម្មវិធីគម្រោងលើកកម្ពស់សុខភាពសហគមន៍
ក្រុមការងារយុវជន ស.ស.យ.ក-តាកែវ ស្រុកត្រាំកក់ ចំនួន១៥នាក់ បានជួយសម្របសម្រួលក្នុងកម្មវិធីគម្រោងលើកកម្ពស់សុខភាពសហគមន៍ ២០១៥ ដែលរៀបចំដោយ និស្សិតឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជំនាន់១ ចំនួន១០៦នាក់ ដោយបានធ្វើការពិគ្រោះយោបល់ និងណែនាំស្តីពីការថែទាំសុខភាពផ្ទាល់ខ្លួន ព្រមទាំងបានចែកជូនថ្នាំពេទ្យ សម្រាប់បងប្អូនប្រជាពលរដ្ឋ ចំនួន ២០០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាកោះក្អែក ស្ថិតក្នុងភូមិកល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។