ស.ស.យ.ក ខេត្តតាកែវ ស្រុកកោះអណ្តែត បានធ្វើការផ្សព្វផ្សាយកម្មវិធី យុវជន និងវិជ្ជាជីវៈ ដល់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ស.ស.យ.ក ខេត្តតាកែវ ស្រុកកោះអណ្តែត បានធ្វើការផ្សព្វផ្សាយកម្មវិធី យុវជន និងវិជ្ជាជីវៈ ដល់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៤-២០១៥នេះ ចំនួន ៤១នាក់ ស្រី ២២នាក់ នៅវិទ្យាល័យហ៊ុនសែនកោះអណ្តែត ស្ថិតនៅឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ផ្សព្វផ្សាយដោយ លោក សោម ម៉ុន តំណាង ស.ស.យ.ក ស្រុកកោះអណ្តែត ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងជម្រុញការអភិវឌ្ឍយុវជនឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបាននូវការបណ្ដុះបណ្ដាលផ្សេងៗប្រកបដោយប្រសិទ្ធភាពក្នុងការលើកកម្ពស់សមត្ថភាព និងចំណេះដឹង ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើ៕