ស.ស.យ.ក ខេត្តតាកែវ ស្រុកបូរីជលសារ បានធ្វើការផ្តល់ប្រឹក្សាយោបល់ដល់យុវជន
ស.ស.យ.ក ខេត្តតាកែវ ស្រុកបូរីជលសារ បានធ្វើការផ្តល់ប្រឹក្សាយោបល់ដល់យុវជនចំនួន ៦៨នាក់ ស្រី ៣៦នាក់ ជាសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៤-២០១៥ ដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលកម្មវិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតនៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការសហការ និងចូលរួមពីលោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ។