ក្រុមការងារ ស.ស.យ.ក ស្រុកកោះអណ្តែត សហការជាមួយលោកមេភូមិទាំង០៦ភូមិ ក្នុងឃុំព្រៃយុថ្កា

ក្រុមការងារ ស.ស.យ.ក ស្រុកកោះអណ្តែត សហការជាមួយលោកមេភូមិទាំង០៦ភូមិ ក្នុងឃុំព្រៃយុថ្កា បានធ្វើការរៃអង្គាសថវិកាពីសប្បុរសជនក្នុងឃុំ បានចំនួន ១,៤៥៤,០០០៛ (មួយលានបួនរយហាសិបបួនពាន់រៀល) ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការព្យាបាលជំងឺលោក ប៉ែន ឈូក អាយុ៦៧ឆ្នាំ ជាមេឃុំព្រៃយុថ្កា ដែលលោកមានជំងឺលើសឈាម ទាំងប្ដីនិងប្រពន្ធ។
នៅក្នុងថ្ងៃដដែលនេះផងដែរ ក្រុមការងារ ស.ស.យ.ក ស្រុកកោះអណ្តែត បានបន្តនាំយកនូវអំណោយមួយចំនួនប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន០៤គ្រួសារ នៅក្នុងឃុំព្រៃយុថ្កា ដែលមួយគ្រួសារៗទទួលបាន៖ អង្ករ១០គី.ក្រ មី០១កេស និងថវិកា១០,០០០៛។

\