ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ បានចូលរួមដាំដើមលឿងរាជ្យ ចំនួន៨០០ដើម អមសងខាងផ្លូវពីចំណុចព្រំប្រទល់ស្រុកព្រៃកប្បាស
ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ បានចូលរួមដាំដើមលឿងរាជ្យ ចំនួន៨០០ដើម អមសងខាងផ្លូវពីចំណុចព្រំប្រទល់ស្រុកព្រៃកប្បាស រហូតដល់ភ្នំបូរី ក្នុងស្រុកអង្គរបូរី ដែលសកម្មភាពនេះដឹកនាំដោយ លោក ហ៊ុន យ៉ុង ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ព្រមទាំងមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ការិយាល័យជុំវិញស្រុក លោកគ្រូ-អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា ដើមឈើទាំងអស់នេះ ក្រោមការឧបត្ថម្ភពី ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ហ៊ុន សែន ភ្នំតាម៉ៅ ចំនួន ៤៥០ដើម និងលោកអភិបាលស្រុកអង្គរបូរីចំនួន ៣៥០ដើម។