លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានជួបជាមួយសមាជិក សមាជិកា ស.ស.យ.ក ខេត្តតាកែវ

លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានជួបជាមួយសមាជិក សមាជិកា ស.ស.យ.ក ខេត្តតាកែវ ដែលបានចូលរួមក្នុងគម្រោងចិញ្ចឹមមាន់ ដើម្បីពិភាក្សាតាមដានពី លទ្ធផល បញ្ហាប្រឈម និងផលប៉ះពាល់នានាក្នុងការចិញ្ចឹមមាន់របស់សមាជិក ស.ស.យ.ក ខេត្តតាកែវ ក្នុងកសិដ្ឋានសោម៉ា ដែលស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងបានចុះសួរសុខទុក្ខប្រជាជនដែលចិញ្ចឹមមាន់លក្ខណៈគ្រួសារចំនួន ០៥គ្រួសារ ក្នុង ឃុំពារាម និង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។