នៅសាលសហសិក្សាគរុកោសល្យភូមិភាគតាកែវ មានកិច្ចប្រជុំស្តីអំពីតួនាទីរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

នៅសាលសហសិក្សាគរុកោសល្យភូមិភាគតាកែវ មានកិច្ចប្រជុំស្តីអំពីតួនាទីរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៤-សីហា-២០១៥ ក្រោមអធិបតីភាព ឯកឧត្តម យន់ ស៊ីណាត ប្រធានក្រុមការងារ ACU ប្រចាំខេត្តតាកែវ។
របៀបវីរៈដូចខាងក្រោម៖
-តួនាទី និងភារកិច្ចអ្នកសង្កេតការណ៍
-នីតិវិធីក្នុងការដំណើរការសង្កេតការណ៍
-ការទទួលខុសត្រូវរបស់អ្នកសង្កេតការណ៍
-ប្រគល់ទទួលប័ណ្ណសង្កេតការណ៍
-ជួបជុំក្រុមសង្កេតការណ៍តាមមណ្ឌលទាំង១២ ដើម្បីស្គាល់គ្នា។
សូមបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៥នេះ សម្រាប់ខេត្តតាកែវ មានអ្នកសង្កេតការណ៍សរុបចំនួន ៣៦៥នាក់ ក្នុងនោះសមាជិក ស.ស.យ.ក តាកែវមានចំនួន ៩៥នាក់។