យុវជន ស.ស.យ.ក ស្រុកសំរោង បាននឹងកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការចុះជួយសាងសង់ផ្ទះចំនួន០២ខ្នង
យុវជន ស.ស.យ.ក ស្រុកសំរោង បាននឹងកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការចុះជួយសាងសង់ផ្ទះចំនួន០២ខ្នង ជូនដល់ប្រជាពលរដ្ឋដែលរស់នៅភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលគ្រួសារទាំងពីរនេះគឺមានជីវភាពក្រីក្រ។ សកម្មភាពនេះក្រោមការដឹកនាំផ្ទាល់ដោយលោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង និងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ។ បន្ទាប់មកក៏មានកម្មវិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅភូមិឃុំដដែល ដែលក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម។