យុវជន ស.ស.យ.ក ខេត្តតាកែវ បានចូលរួមអបអរសាទរ ខួបលើកទី១៦ ទិវាអន្តរជាតិ សម្រាប់យុវជន ១២-សីហា-២០១៥
យុវជន ស.ស.យ.ក ខេត្តតាកែវ បានចូលរួមអបអរសាទរ ខួបលើកទី១៦ ទិវាអន្តរជាតិ សម្រាប់យុវជន ១២-សីហា-២០១៥ ក្នុងគោលបំណងលើកទឹកចិត្តយុវជនទូទាំងពិភពលោក ឱ្យយោគយល់គ្នា រួបរួមគ្នា ត្រៀមពង្រឹងសមិទ្ធផល និងកសាងនូវវប្បធម៌សន្តិភាព សម្រាប់ពិភពលោកទាំងមូល។ ពិធីនេះប្រារព្ធធ្វើនៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ក្រោមអធិបតីភាព លោក អ៊ូច ភា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អ.យ.ក ខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ គរុសិស្ស និងសិស្សនិស្សិតសរុបចំនួន ៣៦០នាក់។
បន្ទាប់ពីប្រសាសន៍សំណេះសំណាលរបស់គណៈអធិបតីរួចមក ក៏មានកម្មវិធីសំនួរចម្លើយ ដើម្បីផ្ដល់ឱកាសឱ្យយុវជនបានបញ្ចេញមតិយោបល់ក្នុងការចោទសួរ ក៏ដូចជាបកស្រាយ ទៅលើប្រធានបទ៖ ចលនាប្រលងប្រណាំងបីល្អ ។ ដោយឡែកសម្រាប់ថ្ងៃនេះ ស.ស.យ.ក ស្រុកសំរោងក៏បានចូលរួមក្នុង ខួបលើកទី១៦ ទិវាអន្តរជាតិ សម្រាប់យុវជន នេះផងដែរ ដែលប្រារព្ធធ្វើនៅអនុវិទ្យាល័យអង្គចង្អេរ ស្ថិតនៅឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ហើយសម្រាប់ស្រុកព្រៃកប្បាសនឹងប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥។