យុវជន ស.ស.យ.ក ស្រុកបូរីជលសារ បានចូលរួមក្នុងការជួយសាងសង់ផ្ទះចំនួន០២ខ្នង នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលបានដួលរលំដោយសារខ្យល់កន្ត្រាក់
យុវជន ស.ស.យ.ក ស្រុកបូរីជលសារ ចំនួន២៣នាក់ បានចូលរួមក្នុងការជួយសាងសង់ផ្ទះចំនួន០២ខ្នង នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលបានដួលរលំដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥។ សកម្មភាពនេះក្រោមការដឹកនាំដោយ លោក ស៊ុត ខុន អភិបាលស្រុកបូរីជលសារ ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងប្រជាពលរដ្ឋ។