យុវជន ស.ស.យ.ក ស្រុកព្រៃកប្បាស បានចុះជួយសាងសង់ផ្ទះជូនដល់គ្រួសារអ្នកមីង ធឿន សារឿន ជាស្រ្តីមេម៉ាយ ជីវភាពក្រីក្រ

យុវជន ស.ស.យ.ក ស្រុកព្រៃកប្បាស បានចុះជួយសាងសង់ផ្ទះជូនដល់គ្រួសារអ្នកមីង ធឿន សារឿន ជាស្រ្តីមេម៉ាយ ជីវភាពក្រីក្រ និងមានកូន០២នាក់ក្នុងបន្ទុក ដែលរស់នៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រមទាំងបាននាំយកនូវអំណោយមួយចំនួនរួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប៊ីចេង ០១គីឡូក្រាម និងស្ករស ០១គីឡូក្រាម។ សកម្មភាពនេះក្រោមការដឹកនាំដោយលោក ហាយ សារិន អភិបាលរងស្រុកព្រៃកប្បាស។